ម៉ាឡេស៊ី​ចាប់​ខ្លួន​មនុស្ស​​៦នាក់​សង្ស័យ​រៀបចំ​ផែនការ​វាយ​ប្រហារ​លើ​កន្លែង​គោរព​បូជា

រូបភាព៖ Channel New Asia

ជន​សង្ស័យ​ជា​ភេរវករ ៧​នាក់ ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ខ្លួន​នៅ​រដ្ឋ​ចូហូរ និង​សាបាហ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​​សារព័ត៌មាន​សិង្ហបុរី Channel News Asia ដោយ​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ម៉ាឡេស៊ី។

សារព័ត៌មាន​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ជន​សង្ស័យ ៦​នាក់​ក្នុង​ចំណោម ៧​នាក់​នោះ គឺ​ជា​ជន​ជាតិ​ម៉ាឡេស៊ី​មក​ពី​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម ហើយ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​សង្ស័យ​ថា រៀបចំ​ផែនការ​វាយ​ប្រហារ​លើ​ទីតាំង​គោរព​បូជា​មិន​មែន​ជា​មូស្លីម និង​រៀបចំ​ផែនការ​សម្លាប់​បុគ្គលិក​ប៉ូលិស ខណៈ​ដែល​សមាជិក​ក្រុម​អាប៊ូសាយយ៉ាហ្វ៍​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​រដ្ឋ​សាបាហ៍។

ជន​សង្ស័យ​ទាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​ជាច្រើន​នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ និង​ថ្ងៃ​ទី​១៥ ខែ​មីនា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ