តារា​អាស​អាភាស​ថា នាង​ធ្លាប់​រួម​រ័ក្ស​ជាមួយ​លោក ត្រាំ និង​រង​ការ​គំរាម​កំហែង​ឲ្យ​បិទ​មាត់

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ពេល​នេះ កំពុង​ធ្លាក់​ចូល​ក្នុង​រឿង​អាស្រូវ​ផ្លូវ​ភេទ បន្ទាប់​ពី​​តារា​សម្ដែង​រឿង​អាស​អាភាស អ្នក​នាង Stormy Daniels បាន​ចេញ​មក​លាត​ត្រដាង​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​ធ្លាប់​ដេក​រួម​រ័ក្ស​ជាមួយ​នាង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា តារា​សម្ដែង​រឿង​អាស​អាភាស​រូប​នេះ បាន​​ឲ្យ​ដឹង​ទៀត​ថា នាង​កំពុង​​រង​ការ​គំរាម​កំហែង ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ បន្ទាប់​ពី​​នាង​បាន​ឡើង​បក​ស្រាយ​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​មួយ​នៅ​ថ្ងៃ​នេះ។

ក្នុង​កម្មវិធី​ ៦០​នាទី​របស់​ទូរទស្សន៍ CBS អ្នក​នាង​ Daniels បាន​ប្រាប់​ថា នាង​បាន​រួម​រ័ក្ស​ជាមួយ​លោក ត្រាំ ម្ដង​នៅ​ក្នុង​ឆ្នាំ​២០០៦ ដោយ​គ្មាន​ស្រោម​អនាម័យ​ការពារ​​នោះ​ទេ ហើយ​នាង​បាន​រង​ការ​គំរាម​កំហែង​ពី​បុរស​ម្នាក់ នៅ​ចំណត​រថយន្ត​មួយ​កន្លែង​នៅ​ទីក្រុង​ឡាស បន្ទាប់​ពី​នាង​បាន​យល់​ព្រម​និយាយ​រឿង​រ៉ាវ​របស់​នាង​កាល​ពី​ឆ្នាំ​២០១១។

តារា​សម្ដែង​រូប​នេះ​កំពុង​តែ​ព្យាយាម​ឲ្យ​គេ​បញ្ចប់​កិច្ច​សន្យា​មិន​ទម្លាយ​​ការពិត​មួយ ដែល​នាង​បាន​ចុះ​មួយ​រយៈពេល​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដែល​បាន​នាំ​លោក ត្រាំ ឡើង​កាន់​អំណាច ដែល​នៅ​ពេល​នោះ នាង​ទទួល​បាន​ទឹក​ប្រាក់ ១៣​ម៉ឺន​ដុល្លារ​អាមេរិក។

អ្នក​នាង Daniels បាន​ប្រាប់​ពិធីករ​ថា នាង​បាន​រួម​រ័ក្ស​ជាមួយ​លោក ត្រាំ ហើយ​ប្រាប់​ថា នាង​បាន​រក្សា​ទំនាក់​ទំនង​ជាមួយ​លោក ត្រាំ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​រួម​រ័ក្ស​ជាមួយ​គ្នា​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ