អ្នកផ្សព្វផ្សាយព័ត៌មានមិនពិតនៅម៉ាឡេស៊ីប្រឈមជាប់ពន្ធនាគារ១០ឆ្នាំ

រដ្ឋាភិបាលម៉ាឡេស៊ីកំពុងតែរៀបចំច្បាប់ ដើម្បីដាក់ទោសអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតឲ្យជាប់ពន្ធនាគារដល់១០ឆ្នាំ និងពិន័យជាប្រាក់មួយចំនួនទៀត។

​តាមការស្នើឡើងរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា អ្នកបានប្រព្រឹត្តកំហុសដូចជាការបោះពុម្ពផ្សាយ ឬផ្សព្វផ្សាយតាមរូបភាពផ្សេងៗទៀត ប្រឈមជាប់ពន្ធនាគារ ឬ ពិន័យជាប្រាក់៥០០ ០០០ រីងហ្គីត ស្មើ១២០ ០០០ដុល្លារ ឬ អាចប្រឈមទាំងការជាប់ពន្ធនាគារផង និងបង់ពិន័យជាទឹកប្រាក់ផង។​ នេះបើតាមសារព័ត៌មានChannel News Asia។​

ខ្លឹមសារច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលនេះ បានដាក់ជជែកនៅក្នុងសភាកាលពីថ្ងៃចន្ទម្សិលមិញ

ការបង្កើតច្បាប់នេះឡើងកំពុងប្រឈមការិះគន់ថា ដើម្បីរារាំងក្រុមប្រឆាំងខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ