លោក ហ៊ុន សែន៖ បើ​អា​មេ​គុក​ហ្នឹង​គ្រប់​គ្រង​មិន​បាន​ទេ ដូរ​អាមេ​គុក​ហ្នឹង​ចោល​ទៅ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​មេ​ពន្ធនាគារ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​លោក​ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នោះ ប្រើ​ប្រាស់​ទូរស័ព្ទ​សម្រាប់​ទំនាក់​ទំនង​ចេញ​ពី​ទី​ឃុំ​ឃាំង។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ព្រមាន​បែប​នេះ អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «បើ​អាមេ​គុក​ហ្នឹង​គ្រប់​គ្រង​មិន​បាន​ទេ ដូរ​អាមេ​គុក​ហ្នឹង​ចោល​ទៅ»

ក្រៅ​ពី​ថ្លែង​ព្រមាន​មេ​ពន្ធនាគារ​កម្ពុជា​ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ទៀត​ថា លោក​នឹង​មិន​លើក​លែង​ទោស​ដល់​ក្រុម​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ ក្នុង​នោះ​មាន​ទាំង​លោក មាជ សុវណ្ណរ៉ា ផង​ដែរ។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ