របាយការណ៍សម្ងាត់ជប៉ុន​ថា លោក គីម ជុងអ៊ុនដឹកនាំមន្ត្រីធ្វើដំណើរទៅចិន

របាយការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន​ Kyodo បានលើកឡើងថា រថភ្លើងមួយគ្រឿងមាន​លោក គីម ជុងអ៊ុន​ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅក្នុងនោះ​បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃចន្ទម្សិលមិញ​។​

Kyodo មិនបញ្ជាក់ប្រភពច្បាស់លាស់ទេគ្រាន់តែបញ្ជាក់ថា តាមមន្ត្រីរបស់កូរ៉េខាងជើងដំណើរទស្សនកិច្ចនេះគឺជាការរឹតចំណងមិត្តភាពឲ្យកាន់តែប្រសើររវាងចិន និងកូរ៉េខាងជើង។​

ចាប់តាំងពីលោក គីម ជុងអ៊ុនឡើងកាន់តំណែងតពីឪពុកកាលពីឆ្នាំ២០១១មក លោកមិនដែលធ្វើដំណើរទៅក្រៅប្រទេសនោះទេ។

ចិនគឺជាប្រទេសសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើងទាំងដៃគូនយោបាយនិងពាណិជ្ជកម្ម​ ខណៈកូរ៉េខាងជើង​កំពុងហ៊ុំព័ទ្ធដោយទណ្ឌកម្មពីសហគមន៍អន្តរជាតិ​ដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែ។​

ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុនទៅកាន់ប្រទេសចិន​នៅពេលនេះ ធ្វើឡើងក្រោយពេលដែល មេដឹកនាំកូរ៉េខាងជើងរូបនេះគ្រោងជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង និង មេដឹកនាំសហរដ្ឋអាមេរិកលោកដូណល ត្រាំនៅខែឧសភាខាងមុខ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ