សម្ព័ន្ធមិត្តអង់គ្លេសកំពុងធ្វើសង្គ្រាមការទូតជាមួយរុស្ស៊ី

សម្ព័ន្ធមិត្តអង់គ្លេសកំពុងតែធ្វើសង្គ្រាមការទូតជាមួយរុស្ស៊ី តាមរយៈការបណ្តេញមន្ត្រីការទូតចេញពីប្រទេសទាំងនោះ ក្រោយពេលមានការចោទថា រុស្ស៊ីបានប្រើប្រាស់ថ្នាំបំពុលសម្លាប់មន្ត្រីចារកម្មរបស់អង់គ្លេស។​

តាមការចុះផ្សាយរបស់សារព័ត៌មានBBC បានឲ្យដឹងថា  ប្រទេសចំនួន​២១ បានបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ីចំនួន​១១៤នាក់ចេញពីប្រទេសរបស់ពួកគេ តាមការអំពាវនាវរបស់អង់គ្លេស។ ប្រទេសទាំងនោះរួមមាន កាណាដា សហរដ្ឋអាមេរិក អ៊ុយក្រែន អាលបានៀ អូស្ត្រាលី និង បណ្តាលប្រទេសជាច្រើនទៀត។​

ក្នុងចំណោមសម្ព័ន្ធមិត្តទាំងនោះរួមមាន ​ សហរដ្ឋអាមេរិក​បានដឹកមុខគេក្នុងការអនុវត្តន៍វិធានការនេះ គឺអាមេរិកបានដេញអ្នកការទូតរបស់រុស្ស៊ីចំនួន​៦០នាក់។​

ទោះជាយ៉ាងណារុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ ម្តងហើយម្តងទៀត ហើយពេលនេះរុស្ស៊ីកំពុងតែរកវិធីដើម្បីឆ្លើយតបការដាក់សម្ពាធនេះវិញ។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ