កូរ៉េ​ទាំង​ពីរ​កំណត់​ជំនួប​មេដឹកនាំ​កំពូល​លើក​ដំបូង​នៅ​ជិត​ចុង​ខែ​មេសា​ខាង​មុខ

សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ថា កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង នឹង​រៀបចំ​ជំនួប​កំពូល​លើក​ដំបូង​របស់​ពួកគេ​​នៅ​ក្នុង​រយៈ​ពេល​ជា​១​ទសវត្សរ៍​មក​នេះ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​ខាង។

សារព័ត៌មាន​អន្តរជាតិ​បាន​ចុះផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង ​ដែល​និយាយ​នៅ​ថ្ងៃ​នេះ​ថា បន្ទាប់​ពី​ពួកគេ​ជួប​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង នៅ​កន្លែង​គ្មាន​យោធា។

ប្រទេស​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​ពីរ​នេះ បាន​សម្រេច​កំណត់​យក​ថ្ងៃ​ជួប​គ្នា​បែប​នេះ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ប្ដេជ្ញា​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ខណៈ​ដែល​ភាព​តាន​តឹង​បាន​ថម​ថយ​រវាង​ប្រទេស​ទាំង​ពីរ។

ប្រសិន​បើ​គ្មាន​អ្វី​ប្រែ​ប្រួល លោក គីម គ្រោង​នឹង​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន នៅភូមិ​មួយ​ឈ្មោះ​ថា ផានម៉ុនជុម ដែល​ជា​ភូមិ​ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​ឯកភាព​បែង​ចែក​ព្រំប្រទល់​នឹងគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ