រញ្ជួយដីនៅPapua New Guineaប្រឈមរលកស៊ូណាមី

រញ្ជួយដីកម្លាំង៦,៩រិច្ឆទ័រ កើតឡើងនៅក្នុងប្រទេសប៉ាពូ ញូហ្គេនៀ (Papua New Guinea) នៅថ្ងៃ សុក្រនេះ ហើយអ្នកភូមិសាស្ត្ររបស់សហរដ្ឋអាមេរិកបានរកឃើញថា រញ្ជួយដីនេះ កំពុង គំរាមកំហែងដោយរលកស៊ូណាមី។

តាមការស្រាវជ្រាវរបស់ក្រុមមន្ត្រីជំនាញបង្ហាញថា ការរញ្ជួយដីនេះកើតឡើង ក្នុងជម្រៅ ១០គីឡូម៉ែត្រ និងនៅក្នុងចម្ងាយ១៦២គីឡូម៉ែត្រពីទីក្រុង រ៉ាបុល។ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។

ការសិក្សារកឃើញថា ការរញ្ជួយដីនេះ កំពុងបង្ហាញសញ្ញារលកស៊ូណាមី តាមរយៈរលក សមុទ្រកម្ពស់០,៣ម៉ែត្រទៅ១ម៉ែត្រ នៅក្នុងសមុទ្រនៅក្បែរៗតំបន់រញ្ជួយដីទាំងនោះ។​ ប៉ុន្តែ ថា រលកទាំងនោះនៅកម្រិតទាបនៅឡើយ។

ប្រទេសនេះកាលពីថ្ងៃទី២៦ខែកុម្ភៈកន្លងទៅក៏កើតមានការរញ្ជួយដីកម្លាំង៧,៥រិច្ឆទ័រម្តងរួចមកហើយ ដែលបណ្តាលឲ្យមនុស្សចំនួន១២៥នាក់បានស្លាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ