ឆេះរថយន្តដឹកកម្មករពីមីយ៉ាន់ម៉ាទៅថៃស្លាប់២០នាក់

រថយន្តដឹកកម្មករពីមីយ៉ាន់ម៉ាទៅថៃដែលឆេះស្លាប់២០នាក់។

រថយន្តដឹកកម្មករមួយគ្រឿងនៅភាគខាងលិចនៃប្រទេសថៃបានផ្ទុះឆេះនៅយប់ថ្ងៃសុក្រ ហើយបានបណ្តាលឲ្យពលករជនជាតិមីយ៉ាន់ម៉ាចំនួន២០នាក់បានស្លាប់។

តាមសារព័ត៌មានក្នុងស្រុករបស់ថៃបានឲ្យដឹងថា រថយន្តនោះដឹកពលករពីប្រទេសមីយ៉ាន់ម៉ា ដើម្បីយកមកឲ្យធ្វើការនៅរោងចក្រមួយនៅក្បែទីក្រុងបាងកក។ ក្រៅពីអ្នកស្លាប់ចំនួន២០នាក់ នោះគឺមាន២៧នាក់ផ្សេងទៀតបានរងរបួសដោយសារភ្លើងឆេះ។​

សម្រាប់អ្នកបើកបរបានថ្លែងថា ដំបូងឡើយមានការចាប់ឆេះពីចំណុចកណ្តាលរថយន្ត ហើយបាន រាលដាលយ៉ាងឆាប់រហ័សដោយមិនបានដឹងមូលហេតុនោះទេ។​

កាលពីថ្ងៃទី២១ខែមីនា រថយន្តដឹកភ្ញៀវទេសចរមួយបានរត់ធ្លាក់ ផ្លូវចូលក្នុងជ្រោះ នៅភាគ ខាងជើងប្រទេស បណ្តាលឲ្យស្លាប់១៨នាក់និងរបួស៣៣នាក់។ ក្រោយមកមួយថ្ងៃរថយន្ត ដឹកសិស្សជួបគ្រោះថ្នាក់ក្នុងខេត្តមួយនៅភាគកណ្តាលប្រទេសបណ្តាលឲ្យសិស្សចំនួន៣៣រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ