UNដាក់នាវាចំនួន២៧ក្នុងបញ្ជីខ្មៅករណីពាក់ព័ន្ធកូរ៉េខាងជើង

នាវារបស់ក្រុមហ៊ុនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ។ រូបភាពពី BBC។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់នាវាចំនួន២៧ របស់ក្រុមហ៊ុន២១ដែលបាន ទំនាក់ទំនងក្នុង ការជួយក៏ដូចជាការធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។​

តាមការចុះផ្សាយរបស់សារព័ត៌មានBBCបានឲ្យដឹងថា នាវារបស់ក្រុមហ៊ុនទាំង​នោះនៅ តែបន្តលួចលាក់ធ្វើពាណិជ្ជកម្មប្រេង និងធ្យូងថ្មជាមួយកូរ៉េខាងជើងបើទោះជាអង្គការ សហប្រជាជាតិដាក់ទណ្ឌកម្ម។

វិធានការអង្គការសហប្រជាជាតិនេះ គឺធ្វើឡើងក្រោមហេតុផលថា ដើម្បីប្រឆាំងឧក្រិដ្ឋកម្ម របស់របបកូរ៉េខាងជើង។​

នាវាទាំង២៧នោះនឹងត្រូវហាមឃាត់ចូលចតនៅតាមកំពង់ផែនានានៅលើពិភពលោក ចំណែកក្រុម ហ៊ុនទាំង២១នោះត្រូវប្រឈមបញ្ហាផ្សេងៗ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ