បាក់​សណ្ឋាគារ​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​យ៉ាង​តិច ១០​នាក់

ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​មនុស្ស​ផ្សេង​ទៀត ដែល​គេ​ជឿ​ថា អាច​នៅ​រស់​រាន​មាន​ជីវិត

សារព័ត៌មាន​អន្តរជាតិ បាន​ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១០​នាក់ បាន​ស្លាប់ ហើយ ២​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​សណ្ឋាគារ​កម្ពស់ ៤​ជាន់ បាន​បាក់​នៅ​ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

សារព័ត៌មាន The Guardian របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា ក្រុម​ជួយ​សង្គ្រោះ បាន​ធ្វើ​ប្រតិបត្តិការ​ទាំង​យប់ ហើយ​បាន​ទាញ​យក​មនុស្ស ១០​នាក់​នៅ​រស់​រាន​មាន​ជីវិត ចេញ​ពី​គំនរ​បាក់​បែក​នៃ​សណ្ឋាគារ​នោះ ដែល​ស្ថិត​នៅ​ទីក្រុង Indore ក្នុង​រដ្ឋ​ Madhya Pradesh។

សារព័ត៌មាន​ឥណ្ឌា The Times of India បាន​ចុះ​ផ្សាយ​ថា មនុស្ស​ដល់ទៅ ៥​នាក់​ទៀត អាច​នៅ​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ