ព្រះមហាក្សត្រយាងទៅជប៉ុនចំនួន​៤ថ្ងៃ

ព្រះមហាក្សត្រយាងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន៤ថ្ងៃ ដើម្បីចូលរួមពិធីសាសនា និងសម្ពោធសមិទ្ធផលមួយចំនួន​នៅទីនោះ។​

ព្រះមហាក្សត្រកម្ពុជា ព្រះមរបនាថ នរោត្តម សីហមុនី យាងទៅប្រទេសជប៉ុនរយៈពេល៤ថ្ងៃ គឺចាប់ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា។

បើតាមហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា  ព្រះមហាសក្សត្រ យាងទៅប្រទេសជប៉ុននោះ គឺដើម្បីចូលរួមពិធីសម្ភោធសាលប្រជុំដ៏ធំមួយនៅជប៉ុន រួមទាំងចូលរួមរំឮកខួបបុណ្យសាសនាព្រះពុទ្ធ នៅទីនោះផងដែរ។

ព្រះមហាក្សត្រយាងទៅប្រទេសជប៉ុនពេលនេះ ស្របពេលដែលជប៉ុនកំពុងជំរុញទៅកម្ពុជាឲ្យរៀបចំការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។

កាលពីខែមីនា ជប៉ុនជាប្រទេសដែលតែងរក្សាភាពស្ងប់ស្ងាត់ចំពោះស្ថានភាពនយោបាយនៅកម្ពុជានោះ បានជំរុញទៅរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ ប្រកបដោយសេរី និងយុត្តិធម៌ដែលគ្រប់ភាគីអាចទទួលយកបាន។

​តាមការចុះផ្សាយរបស់សារព័ត៌មាន Foxnew កាលខែមីនាបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បេសកជនជប៉ុនគឺលោក Kentaro Sonoura បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសលោកប្រាក់ សុខុន ថា    រដ្ឋាភិបាលទីក្រុងតូក្យូ ចង់ឃើញការបោះឆ្នោតសេរី និងយុត្តិធម៌នៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ