ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈគ្រោងនឹងចំណាយថវិការរាប់ម៉ឺនដុល្លារសម្រាប់ជួសជុលស្ពាន និង ប្រាសាទបុរាណជាច្រើនកន្លែងក្នុងឆ្នាំ២០១៨នេះ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គនាយកដ្ឋានបេតិកភណ្ឌនៃ ក្រសួងវប្បធម៌និងវិចិត្រសីល្បៈលោក ប្រាក់ សុណ្ណារ៉ា បានថ្លែងឲ្យដឹងថា ក្រសួងមានគម្រោងជួសជុលស្ពាន និងប្រាសាទបុរាណជាច្រើនដោយចំណាយថវិកា អស់រាប់សិបម៉ឺនដុល្លារ ដែលថវិកាទាំងនេះ គឺជាថវិកាជាតិ និងថវិកាមូលនិធិអង្គរ។
តាមការចុះផ្សាយដដែលថាលោកថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន ក្រោយប្រគល់សម្ភារ និងថវិកាមួយ ចំនួន ដល់នាយកដ្ឋានការពារបេតិកភណ្ឌ នាថ្ងៃទី ៥ ខែមេសា ដោយលោក ប្រាក់ សុណ្ណារ៉ា ថា គម្រោងជួសជុល និងសាងសង់នូវស្ពាន និងប្រាសាទបុរាណនេះ ខ្លះរួចជាស្ថាពរ និងខ្លះទៀតកំពុងចាប់ផ្តើម។
បើតាមការចុះផ្សាយដដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បះមានគម្រោងជួសជុលឡើង វិញនូវប្រាសាទ និង ស្ពានបុរាណនេះ គឺដើម្បលើកស្ទួយ និងអភិរក្សសម្រាប់ទុកឲ្យក្មេងៗ ជំនាន់ក្រោយបានឃើញ និងស្គាល់ បើទោះបីជាការជួសជុលមិនបានដូចដើមក៏ដោយនោះ៕