ជប៉ុនដាក់ឲ្យដំណើរការកងទ័ពជើងទឹកលើកដំបូងក្រោយសង្គ្រាមលោកលើកទី២

ទ័ពជើងទឹកជប៉ុនដែលដំណើរការឡើងជាលើកទី២។ រូបភាពពី Reuters.

ទីបំផុត​ទៅ ជប៉ុន​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ដំបូង​នូវ​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន គិត​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​មក ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ជប៉ុន​ហៅ​ថា ពួក​ឃ្លាន​ពាន​ដណ្ដើម​កាន់​កាប់​បណ្ដា​កោះ​របស់​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាង​កើត ដែល​ក្រុង​តូក្យូ​ព្រួយ​បារម្ភ​ថា អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ចិន។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា ពិធី​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​កង​ទ័ព​ជើង​ទឹក​ជប៉ុន​នោះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​មូលដ្ឋាន​កង​ទ័ព​នៅ​ជិត​ទីក្រុង​សាសេបូ ភាគ​និរតី​នៃ​កោះ​ឃ្យូស៊ូ ដោយ​មាន​សមាជិក​យោធា​ប្រហែល ១៥០០​នាក់ ស្លៀក​ពាក់​ឈុត​ប៉ារ៉ា​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ចំ​ពេល​អាកាស​ធាតុ​ត្រជាក់។​

Reuters បាន​ដក​ស្រង់​សម្ដី​អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក តូម៉ូហ៊ីរ៉ូ យ៉ាម៉ាម៉ូតូ ដែល​បាន​ថ្លែង​ថា ដោយសារ​តែ​ស្ថានភាព​ការពារ​ជាតិ និង​សន្តិសុខ​នៅ​ជុំ​វិញ​ប្រទេស​ជប៉ុន​កាន់​តែ​លំបាក ការ​ការ​ពារ​ដែន​ដី​កោះ បាន​ក្លាយ​ជា​​​ភារកិច្ច​ដ៏​សំខាន់។

ការ​បង្កើត​ឡើង​វិញ​នូវ​កង​ទ័ព​ជើង​ទឹក​ជប៉ុន​នេះ គឺ​ជា​រឿង​ដ៏​ចម្រូង​ចម្រាស់ ដោយសារ​តែ​កង​ទ័ព​នេះ​អាច​​បង្កើន​កម្លាំង​យោធា ហើយ​ក្រុម​អ្នក​រិះគន់​ចាត់​ទុក​ថា អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​ជប៉ុន។ ម្យ៉ាង​វិញ​ទៀត រដ្ឋ​ធម្មនុញ្ញ​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ បាន​ហាម​ឃាត់​ជប៉ុន​មិន​ឲ្យ​បង្ក​សង្គ្រាម​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ