មេ Facebook គ្រោង​ចូល​បំភ្លឺង​ក្នុង​សភា​អាមេរិកជុំ​វិញ​ការ​ចែក​រំលែក​ព័ត៌មាន​ឯកជន

សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ស្ថាបនិក និង​ជា​អគ្គ​នាយក​ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​សមាជិក​សភា​មួយ​ចំនួន​របស់​អាមេរិក​នៅ​ថ្ងៃ​ស្អែក​នេះ មួយ​ថ្ងៃ​មុន​នឹង​លោក​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​មួយ​ ជុំ​វិញ​ការ​ប្រើ​ប្រាស់​​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់​សម្ដី​ជំនួយ​ការ ២​រូប​របស់​សមាជិក​សភា ដែល​បាន​និយាយ​ថា គម្រោង​ជំនួប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ការ​ចូលរួម​ពី​ក្រុម​សមាជិក​សភា​មក​ពី​គណៈកម្មាធិការ​នានា​ក្នុង​សភា មុន​នឹង​លោក Zuckerberg ឡើង​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សភា ប៉ុន្តែ Reuters មិន​បាន​បង្ហាញ​ឈ្មោះ​ជំនួយ​ការ​ទាំង​ពីរ​រូប​ដែល​បាន​ទម្លាយ​ព័ត៌មាន​នេះ​នោះ​ទេ។

Reuters ក៏​បាន​ស្វែង​រក​ការ​បក​ស្រាយ​ពី​ក្រុមហ៊ុន Facebook ផង​ដែរ ប៉ុន្តែ ក្រុមហ៊ុន​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត។

ទោះជាយ៉ាងណា លោក Zuckerberg នឹង​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត​​ នៅ​មុខ​គណៈកម្មាធិការ​ចម្រុះ​នៅ​ក្នុង​ព្រឹទ្ធ​សភា​អាមេរិក​ និង​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

ប៉ុន្មាន​សប្ដាហ៍​មក​នេះ ក្រុមហ៊ុន Facebook បាន​ស្ថិត​នៅ​ក្រោម​ការ​រិះគន់ បន្ទាប់​ពី​និយាយ​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​មួយ​នេះ​រហូត​ដល់ ៨៧​លាន​នាក់ ដែល​ភាគ​ច្រើន​នៅ​អាមេរិក អាច​​ត្រូវ​បាន​គេ​ចែក​រំលែក​ជាមួយ​ក្រុមហ៊ុន​​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​នយោបាយ Cambridge Analytica៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ