ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី១នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីព្រះមហាក្សត្របានចូលរួមបើកសម័យប្រជុំពេញអង្គកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០មេសានេះ ព្រឹទ្ធសភា បានឲ្យដឹងថាការបើកសម័យប្រជុំលើកទី១ នីតិកាលទី៤នេះ បានពិនិត្យ និងអនុម័តទៅលើបទបញ្ជាផ្ទៃក្នុង និងបានសម្រេចជ្រើសរើសសមាជិកគណកម្មការព្រឹទ្ធសភាទាំង១០។
សូមបញ្ជាក់ថា ព្រឹទ្ធសភា នីតិកាលថ្មីនេះ មានចំនួន៦២អាសនៈ ដែលសមាជិកជាប់ឆ្នោតមានចំនួន៥៨អាសនៈ មកពីគណបក្សប្រជាជន ២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតជើសរើសដោយរដ្ឋសភា៕