គ.ជ.ប ពន្យល់ពីរបៀបគូសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

រូបភាព៖ សញ្ញាធីក

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ពន្យល់​ពីរបៀបនៃការគូសសន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ កុំឲ្យប្រជាពលរដ្ឋ​មានការ​យល់ត្រឡំ។​

តាមលិខិតមួយ​របស់គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ចេញផ្សាយកាលពីម្សិលមិញ បាន​លើកឡើង​ពី​ខ្លឹម​សារ​នៃបទបញ្ហា​ និងនីតិវិធីសម្រាប់​ការបោះឆ្នោត​បាន​បញ្ជាក់ថា អ្នកបោះឆ្នោត​ត្រូវ​គូសសញ្ញាគាំទ្រនៅ​ក្នុង​ប្រឡោះបួន​ជ្រុងទ្រវែងនៃគណបក្ស​នយោបាយ​ ដែលខ្លួន​ពេញចិត្ត​។ ក្នុងលិខិតនេះ​បញ្ជាក់ថា គ.ជ.ប លើកទឹកចិត្តឲ្យគូសសញ្ញាធិក(✓) ក្នុង​ប្រអប់គណបក្ស​ដែលខ្លួន​ពេញចិត្ត។​

ចំណែក​សន្លឹកឆ្នោត​ដែលមិនបាន​ការ​មានលក្ខណៈដូចជា មានការសរសេរពាក្យពេចន៍អត្ថា ធិប្បាយ ផ្តិតស្នាមម្រាមដៃ បិទតែមឬក្រដាសប្រាក់ សរសេរឈ្មោះ ហត្ថលេខាជាដើម​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ