គណបក្សថ្មីមួយគាំទ្រអាមេរិកបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

រូបភាព៖ ហ្វេសប៊ុកគណបក្ស ឆន្ទៈខ្មែរ គ.ឆ.ខ

គណបក្សឆន្ទៈខ្មែរ ដែលទើបតែមានឈ្មោះក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខ បានគាំទ្រចំពោះចំណាត់ការអាមេរិកចំពោះការបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ គណបក្សឆន្ទៈខ្មែរឲ្យដឹងថា ខ្លួនមានជំនឿលើទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការចូលសហរដ្ឋអាមេរិកលើ លោក ហ៊ីង ប៊ុនហៀង ពិតជាមានហេតុផលត្រឹមត្រូវ និង ចង់ឲ្យអាមេរិកដាក់ទណ្ឌកម្មលើអ្នកដែលបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធមនុស្សនៅកម្ពុជាបន្តទៀត។

គណបក្សឆន្ទៈខ្មែរក៏ស្នើសុំឲ្យអាមេរិកកុំយកចំណាត់ការនេះជាថ្នូរនយោបាយ និងទម្លាក់ចោលវិធានការខាងលើឲ្យសោះ។

គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយកូនប្រុសពៅលោក គង់ គាំ ដែលជាអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កាលពីខែមេសាកន្លងទៅនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ