ព្រឹទ្ធសភា​អនុម័ត​វិសោធនកម្មច្បាប់​ការ​ងារ​បើ​ទោះ​បី​ជា​សហ​ជីព​បង្ហាញក្តី​បារម្ភ

ព្រឹទ្ធ​សភាបាន​អនុម័តវិសោធនកម្ម​ច្បាប់​ការ​ងារ​បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​ពី​សហជីព​មួយ​ចំនួន​ ទៅ​លើសិទ្ធិ​ និងផល​ប្រយោ​ជន៍​របស់​កម្ម​ករ​ក៏​ដោយ។

នៅព្រឹក​ថ្ងៃ​ទី ១៥ មិថុនា នេះព្រឹទ្ធសភាបាន​បើ​អង្គប្រជុំដោយ​បាន​អនុម័ត​យល់​ព្រម​ទៅ​លើ​វិសោធនកម្ម​ច្បាប់​ការ​ងារ​លើ​មាត្រា​មួយ​ចំនួន ដោយ​សំឡេងគាំទ្រ​៥៦ លើ​៥៦​ ដោយថា​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ និងអត្ថប្រយោជន៍ជូន​កម្ម​ករ ក៏​ដូចជា​រក្សា​កំណើន​សេដ្ឋ​កិច្ច​ជាតិ។

អ្នក​នាំពាក្យ​ព្រឹទ្ធ​សភាលោក ម៉ម ប៊ុន​នាង មាន​ប្រសាសន៍​ថាការ​សម្រេច​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុកដាក់របស់​រដ្ឋាភិបាល​​ទៅ​លើ​កម្ម​ករនិយោជិត​ មិន​មែនជាការ​​រារាំង​ដល់​សិទ្ធិរបស់​សហ​ជីព និង​ផលប្រយោជន៍​របស់​កម្ម​ករ​នោះ​ទេ​។ លោក​បន្ថែម​ថា​តាមរយៈ​ការធ្វើ​វិសោធនកម្ម​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋ​មាន​សិទ្ធិ និង​ថវិការ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដល់​កម្ម​ករ​ផង​ដែរ​។

វាអត់​ប៉ះពាល់​ទេ​ដើម្បី​ធានា​និរន្ត​រ​ភាព​ដល់​កម្ម​ករ […]​ហើយ​ក្នុង​ច្បាប់​នោះ​បាន​ចែង​ទៀត​ថា រាល់​បញ្ហា​ដោះស្រាយ​មាន​វិវាទ​កើ​ត​ឡើង​ឬ​ក៏​បិទ​រោង​ចក្រឬ​មាន​បញ្ហា​អី​កើត​ឡើង​នោះ​ឲ្យ​ដោះ​ស្រាយ​ចាត់​ទុក​ជា​ការប្រញាប់។ គឺ​មិន​អនុញ្ញាត្តិ​ឲ្យ​នៅ​យូររាប់​អាទិត្យ ឬ​រាប់​ខែ​ ដែល​ធ្វើ​ឲ្យ​ខាតពេលដល់​កម្ម​ករទេ

អ្នក​នាំពាក្យ​ព្រឹទ្ធ​សភាលោក ម៉ម ប៊ុន​នាង

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​លើក​ឡើង​ប្រាប់ VOD កាល​ពីថ្ងៃ​ទី​១២ មិថុនា ដោយ​បារម្ភ​ថាវិ​សោ​ធន​កម្ម​នេះ នឹង​នាំឲ្យ​ប៉ះពាល់ដល់សិទ្ធិសេរីភាពសហជីព និងផលប្រយោជន៍របស់កម្មករនិយោជិត បន្ទាប់​ពីច្បាប់​នេះចូល​ជាធរ​មាន។

ក្នុងវាក្យខ័ណ្ឌទី៤នៃមាត្រា៨៧ថ្មី មិនឲ្យនិយោជកទទួលខុសត្រូវនៅពេលដែលសហគ្រាស និងគ្រឹះ​ស្ថាន​បិទ​ទ្វារ​។ អាហ្នឹងដែលជាការដោះបន្ទុកឲ្យនិយោជកមិនទទួលខុសត្រូវចំពោះកម្មករនៅពេលដែលរោងចក្របិទ ហើយ​យើងមើល​ឃើញ​ថា ការដែលធ្វើវិសោធនកម្មស្នើដោយរដ្ឋាភិបាលនេះ គ្រាន់តែជាការផ្គាប់ចិត្តទៅតាមការចង់បានរបស់និយោជក វាមិនមែនធ្វើដើម្បីផលប្រយោជន៍កម្មករនោះទេ

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន

វិសោធនកម្ម​នេះ​បានធ្វើ​ការ​កែប្រែ​មាត្រា​ចំនួន​៨​នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​បានប្រកាស​​ឲ្យ​ប្រើនៅឆ្នាំ​១៩៩៧។

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered