ពលរដ្ឋជាង ១០នាក់មកពីសហគមន៍បុរីកីឡា បានប្រមូលផ្ដុំគ្នានៅមុខគេហដ្ឋានអ្នកស្រី ស៊ុយ សុផាន ដោយស្រែកទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សងផ្ទះដល់ពួកគេវិញ បន្ទាប់ពីសាលាក្រុងបិទបញ្ចប់ដំណោះស្រាយករណីវិវាទដីធ្លីបុរីកីឡាកាលពីឆ្នាំមុន។
អ្នកតវ៉ាម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងអស់ អ្នកស្រី អ៊ួន កងវិសាគរ បានប្រាប់ VOD ថា អ្នកស្រីចេញតវ៉ាជិតមួយឆ្នាំហើយបន្ទាប់ពីមានការប្រកាសបញ្ចប់រឿងបុរីកីឡា ប៉ុន្តែ អ្នកស្រីនៅមិនទាន់ទទួលបានសំណង ហើយអ្នកស្រីមិនព្រមទៅនៅភូមិអណ្តូងនោះឡើយ។
អ្នកតវ៉ាម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងអស់ អ្នកស្រី អ៊ួន កងវិសាគរ
ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន បានប្រាប់វីអូឌីតាមទូរស័ព្ទថា អ្នកស្រីនឹងប្តឹងពលរដ្ឋដែលមកតវ៉ាទាំងនោះ និងថា សាលាក្រុងជាអ្នកទទួលបន្ទុកដោះស្រាយ។
ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា លោកនឹងបញ្ជូនករណីនេះទៅមន្ត្រីសាលារាជធានីភ្នំពេញដែលបន្ទុកលើវិវាទដីធ្លីសហគមន៍បុរីកីឡានេះ ប៉ុន្តែ លោកពុំបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះឡើយ។
លោក ម៉េត មាសភក្តី៖ «ហ្នឹងអ្ហើយ! ចាំយើងសួរទៅអ្នកដែលគេកាន់រឿងនេះ! ចាំសិនណា៎!»។
កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១៧៧៦គ្រួសារវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន ដែលទុកឲ្យប្រជាពលរដ្ឋ ៣៨០គ្រួសារទៀតទទួលបានសំណងតាមការកំណត់របស់ក្រុមហ៊ុន និងអាជ្ញាធរ៕