លោក​ហ៊ុន សែន​​បបួល​បក្ស​មាន​បណ្ឌិត​ច្រើន​ដាក់​ប្រៀប​ធៀប​ជា​មួយ​បក្ស​លោក​​

លោកហ៊ុន សែន នៅ​កណ្តាល​ នៅ​ក្នុង​ពីធី​ប្រ​កាស​គោរម​ងារ​វិទ្យា​ស្ត្រ​និង​កិត្តិយស​នៃ​រាជ​បណ្ឌិត​សភា​(រូបពីហ្វេសប៊ុកលោកហ៊ុន ​សែន)

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​​​ បាន​ថ្លែង​ថា ​មាន​តែ​គណ​បក្ស​របស់​លោក​ទេ​ ដែល​មាន​បណ្ឌិត​ច្រើន​ជាង​គេ​ ហើយ​ថា​ បក្ស​ផ្សេង​ៗ​មិន​មាន​ធន​ធាន​មនុស្ស​គ្រប់​គ្រាន់​​សម្រាប់​ដឹក​នាំ​រដ្ឋា​ភិបាល​នោះ​ទេ​។​

នៅ​ក្នុង​ពិធី​មួយ​នៅ​ព្រឹក​នេះ​ លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ប្រតិកម្ម​ទៅ​លើ​បក្ស​ផ្សេង​ដែល​រិះគន់​ថា​ លោកមិន​មាន សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​ អភិវឌ្ឍន៍​ប្រ​ទេស​។​ លោក​បន្ត​ថា​ បើ​បក្ស​ណា​មួយ​ធន​ធាន​ជា​ បណ្ឌិត​ច្រើន​ឲ្យ​ដាក់​ប្រៀប​ ធៀប​ជា​មួយ​គណ​បក្ស​ លោក​។

លោកថ្លែងថា៖« ចង់​បញ្ចេញ​បណ្ឌិត​របស់​អ្នក​ ប៉ុន្មាន​នាក់​មក​ ចេញ​មក​ ហើយ​ខ្ញុំ​នឹង​បញ្ជូន​បណ្ឌិត​ប៉ុន្មាន​នាក់​ ត្រ​ឡប់ ​ទៅ​វិញ​។ អ្នក​អាច​រាប់​បណ្ឌិត​របស់​អ្នក​បាន​ ដោយ​រៀប​តាម​ម្រាម​ដៃ​ ប៉ុន្តែ​ខាង​គណបក្ស​ប្រជាជន​រាប់​ម្រាម​ដៃ​រាប់​ មិន​បាន​ទេ​។ គ្រាន់​តែ​នៅ​លើ​នេះ​ មាន​បណ្ឌិត​ប៉ុន្មាន​ទៅ​ហើយ​?​ អ្នក​ត្រូវ​យល់​  មិន​ទាន់​អាច​លេង​ជា​មួយ​ ធន​ធាន​ មនុស្ស​របស់​បក្ស​ប្រជាជន​បាន​នៅ​ឡើយ​ទេ​។​»

លោកនាយករដ្ឋមន្ត្រីបានប្រតិកម្មទៅហ្នឹងពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលសរសេរប្រៀបធៀបថា លោក ហ៊ុន សែន​ ងាកឆេះ ចំណែក​លោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ងាក ផ្តល់ចំណេះ។​

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបង្កើតឡើងដោយក្រុមបណ្ឌិត បញ្ញវន្ត កាលពីឆ្នាំ២០១៥។ ប៉ុន្តែលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជាក់ថា គណបក្សនយោបាយនៅកម្ពុជាទាំងអស់គ្មាន គណបក្សណាមានបណ្ឌិត បញ្ញវន្តជាង គណបក្ស ប្រជាជន របស់លោកនោះទេ។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ