ថ្លែងប្រាប់អ្នកយកព័ត៌មាន VOD តាមទូរស័ព្ទនៅព្រឹកថ្ងៃអង្គារនេះ លោក ចែម សម្បត្តិ ប្រធានមណ្ឌលអភិវឌ្ឍសហគមន៍ស៊ីម៉ាក់មរតកតេជោ និងជាវិស្វករកសិកម្មមានប្រសាសន៍ថាមូលហេតុនៃការដាំស្មៅ Sorghum នេះគឺអាចនឹងជួយដល់ជីវភាព និងអនាគតរបស់មន្រ្តីរបស់ខ្លួនផងដែរ។
លោក ចែម សម្បត្តិ ប្រធានមណ្ឌលអភិវឌ្ឍសហគមន៍ស៊ីម៉ាក់
បើតាមលោក ចែម សម្បត្តិ នៅក្នុងគម្រោងមួយនេះ មានអ្នកជំនាញបច្ចេកទេសពីជប៉ុនចំនួន២រូបចូលរួម និងអ្នកជំនាញខ្មែរមួយរូប និងមានអ្នកជំនាញជប៉ុន ខ្មែរច្រើនរូបទៀតតាមផ្នែកនីមួយៗ មិនតែប៉ុណ្ណោះក៏មានការចូលរួមពីក្រសួងកសិកម្មផងដែរ។
លោក ចែម សម្បត្តិ ប្រធានមណ្ឌលអភិវឌ្ឍសហគមន៍ស៊ីម៉ាក់
តាមរយៈគណនីផេកហេ្វសប៊ុករបស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ឲ្យដឹងថា ក្រោយពីការសាកល្បងផលិតស្មៅ Sorghum អស់រយៈពេល៣ឆ្នាំមក នៅក្នុងអាណត្តិ២០១៨នេះ មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ បានចាប់ផ្ដើមផលិតកម្មជំហានទី១ នៅក្នុងការដំាដុះស្មៅប្រភេទនេះសម្រាប់ចែកចាយទៅកាន់ទីផ្សារ។ លោកក៏បានលើកឡើងថា វាជាការកសាងមនុស្សឲ្យមានធនធានបន្ដទៀត ពិសេសមន្រ្ដីចូលនិវត្តន៍។
ស៊ីម៉ាក់កំពុងដាំស្មៅ Sorghum នៅក្នុងដីមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ ដែលឋិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងក្នុងទំហំដី១៥ហិចតា។
យោងទៅតាមវេបសាយ National Sorghum Producers នៅសហរដ្ឋអាមេរិកអាមេរិចខាងត្បូងនិងអូស្ត្រាលី គ្រាប់ធញ្ញជាតិឬស្មៅផ្អែមប្រភេទនេះ ត្រូវបានប្រើប្រាស់ជាប្រពៃណីជាចំណីសត្វចិញ្ចឹម និង នៅក្នុងការដាំរុក្ខជាតិអេតាណុល។
យោងតាមគេហទំព័រឈ្មោះ sorghumgrowers.com ឲ្យដឹងថា នៅក្នុងស្ដុកអាហាររបស់សត្វ Sorghum ត្រូវបានប្រើប្រាស់ជាចំណីនៅក្នុងឧស្សាហកម្មបសុបក្សី (មាន់ ទា ក្ងាន…) សត្វគោ និងជ្រូក។ មួយចំនួនធំនៃ Sorghum អាមេរិកក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិដែលជាកន្លែងដែលវាត្រូវបានគេប្រើសម្រាប់ចំណីសត្វ និងការប្រើប្រាស់ផ្សេងទៀត។ ផលិតកម្ម Sorghum នៅសហរដ្ឋអាមេរិច ត្រូវបានដាំនៅលើទំហំដីប្រហែល ៥.៦ លានហិចតានៅឆ្នាំ ២០១៧៕