លោក​ ហ៊ុន សែន អំពាវនាវកុំ​ឲ្យតម្លើង​ថ្លៃ​ឡាន​ឈ្នួល​ក្នុង​អំឡុង​ពេល​បោះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថ្ងៃទី​២៧ មិថុនា ២០១៨

ថ្លែង​នៅ​ចំពោះ​មុខ​កម្ម​ករ​ជាង​២​ម៉ឺន​នាក់ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនានេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​អំពាវ​នាវ​​ដល់​ម្ចាស់​ក្រុម​ហ៊ុនដឹក​ជញ្ជូន និង​រថយន្ត​ឈ្នួល​ទាំង​អស់​កុំ​ឲ្យតម្លើង​ថ្លៃ​ឈ្នួល​រថយន្ត​ក្នុង​ពេល​ដែល​កម្ម​ករ​ជិះទៅ​បោះឆ្នោត​នាពេល​ខាង​មុខ។ លោកនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថានឹង​មិនមាន​សេវា​រថយន្ត​ក្រុង​រដ្ឋ​សម្រាប់​ដឹក​ជញ្ជូន​ពលរ​ដ្ឋ​ដូច​កាល​ចូល​ឆ្នាំ​នោះ​ទេ ដោយ​សារ​មាន​តម្រូវ​ការ​នៅ​ភ្នំពេញ។ ជាមួយគ្នានេះលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​កម្ម​ករ​ចេញទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នាផងដែរ។

ពេល​ភ្ជុំនឹង​រៀប​ចំ តែ​ពេល​បោះឆ្នោត​នេះ​មិនអាច​រៀប​ចំបាន​ទេ។ ដោយ​សារ​អញ្ចេស វាលំ​បាក​ណាស់! ក្មួយៗ​បាន​ជិះឡាន​ក៏​អរ មិន​បាន​ជិះឡាន​ក៏​ល្អប៉ុន្តែ​ក្នុង​ពេលហ្នឹង​ទីក្រុង​ភ្នំពេញ ត្រូវ​ការឡាន។ តែ​នៅពេល​ភ្ជំបិណ្ឌនោះ ច្បាស់ជា​សាលាក្រុង​ភ្នំពេញ​នឹង​ត្រូវ​បញ្ចេញ ព្រោះ​ក្មួយមិន​ត្រូវ​ទៅធ្វើបុណ្យ អាពេល​ហ្នឹង​ឡាន​ឡើង​ថ្លៃ​ម្តងទៀត​ហើយ អញ្ចឹង​ត្រូវ​ដាក់​ថែម​ម្តងទៀត កុំ​ឲ្យ​ម្ចាស់​ឡាន​និយាយ​មិន​ស្តាប់​គ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី ២៨ដល់​ថ្ងៃ​ទី៣០ កក្កដាខាង​មុខ ដើម្បី​ឲ្យ​ពល​រដ្ឋ​​ទៅ​បោះឆ្នោត។

ការ​បោះឆ្នោត​ថ្នាក់​ជាតិជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី​២៩ កក្កដា ដែល​មាន​គណបក្ស​នយោ​បាយ​​ចំនួន​២០ ចូល​រួម​ប្រកួត​ប្រជែង។​

រដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញរថយន្តក្រុង​របស់​រដ្ឋចំនួន៦០គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋដោយមិនគិត​ថ្លៃ​ពីរាជធានីភ្នំពេញ ទៅកាន់​បណ្តាខេត្ត​នានា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែ​មេសា គឺនៅមុនពេលនិងក្រោយពេលពិធីបុ​​ណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ