សត្វផ្សោត​​មួយ​ក្បាល​នៅ​ក្នុង​ខេត្ត​ក្រចេះ​ស្លាប់​ដោយសារ​ជាប់​មង

សត្វផ្សោតដែលស្លាប់ដោយសារជាប់មង នៅអន្លង់កាំពី ខេត្តក្រចេះ (រូបភាព៖ ហ្វេសប៊ុក WWF-Cambodia អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ)

យោងតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF-Cambodia) ឲ្យ​ដឹង​ថា​សត្វផ្សោត​ឈ្មោលមួយក្បាលបានស្លាប់នៅថ្ងៃពុធម្សិលមិញ ​ត្រង់ម្តុំអន្លង់កាំពី ​ក្នុង​ខេត្ត​ក្រចេះដោយ​សារតែជាប់មង។​ អង្គការនេះ​បាន​សរសេរ​នៅក្នុងគណនីហ្វេសប៊ុក ដោយ​យោងទៅលើ​របាយការណ៍​មន្រ្តី​អភិរក្សរបស់ខ្លួនដែលរាយការណ៍មកថា អ្នក​ចម្លងទូកទេសចរបាន​ប្រទះឃើញសត្វផ្សោតនេះស្លាប់។​

បើ​តាម​អង្គការ WWF-Cambodia សត្វផ្សោតដែលស្លាប់នេះមាន​ទម្ងន់៩២គីឡូក្រាម និង​ប្រវែង១៩៤​សង់ទីម៉ែត្រ។ អង្គការនេះ​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់ជា​បន្ទាន់​នូវការ​នេសាទខុសច្បាប់ក្នុង​តំបន់​អភិរក្សស​ត្វផ្សោត។ WWW-Cambodia ក៏អំពាវនាវឲ្យអាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹងការអនុវត្ត​ច្បាប់​ ក្នុងការការពារ​និង​អភិរក្ស​សត្វផ្សោតទន្លេមេគង្គ។​

យោងតាមរបាយការណ៍របស់អង្គការ WWF ចេញផ្សាយការពីខែមេសា ឆ្នាំ២០១៨ បានបង្ហាញថា សត្វផ្សោត០២ក្បាលបានស្លាប់ក្នុងឆ្នំ២០១៧ និង០៩ក្បាលបានស្លាប់ក្នុងឆ្នាំ២០១៥។​ របាយការដដែលបានរកឃើញថាសត្វផ្សោបានកើនឡើងពី៨០ទៅ៩២ក្បាល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ