បទវិភាគ៖ កំណើនសេដ្ឋកិច្ចកម្ពុជាផ្តល់ផលតិចតួចដល់អ្នករស់នៅជនបទ ដែលជាអ្នករងគ្រោះខ្លាំងជាងគេបើបាត់បង់ EBA
ធនាគារពិភពលោកបានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីដើមសប្តាហ៍នេះថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។ ធនាគារនេះបញ្ជាក់ថា កំណើននេះគឺល្អជាងការរំពឹងទុក ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់។