មនុស្ស​៨​នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​២៧​ មិថុនា​

រូបភាពពីអង្គស្នងការនគរបាលជាតិ

យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​មនុស្ស​៨​នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុង​ពេល​តែមួយថ្ងៃកាលពី​ថ្ងៃពុធម្សិលមិញ។ របាយការណ៍ដដែល​បញ្ជាក់​ថា​មនុស្ស១៥នាក់ទៀតបាន​រងរបួសធ្ងន់​និង​ស្រាល។

យោងតាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​ជីវិត​មនុស្ស១១៥នាក់ និង​របួស​ធ្ងន់​និង​ស្រួល​ចំនួន៣៤៩នាក់ក្នុង​រយៈ​ពេល​២៧ថ្ងៃក្នុង​ខែ​មិថុនានេះ។

លោក ហ៊ឹម យ៉ាន​ អគ្គស្នងការរងនៃ​អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ថ្លែងក្នុង​សន្និសិទ​សារព័ត៌មានកាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា អ្នក​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ក្នុង​រយៈ​ពេល​៥ខែ​ដើមឆ្នាំ២០១៨ គឺ​នៅ​តែ​មានចំនួន​ខ្ពស់ដដែល​បើ​ប្រៀបធៀបនឹង​របាយការណ៍៥ខែ​ដើមឆ្នាំ២០១៧។​ បើ​តាម​លោក​ ហ៊ឹម យ៉ាន ចំនួន​អ្នក​ស្លាប់​គឺ​ថយចុះ​តែម្នាក់គត់ ខណៈ​អ្នក​របួស​ថយចុះចំនួន៥៦០នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ