លោក​ ឈុំ សុជាតិ៖ តំណែងស្ដីទីត្រូវបានប្រកាសផ្ទេរឲ្យលោក ហ៊ុន ម៉ាណែត​ និងលោក សៅ សុខាជាផ្លូវការ

រូបភាពពី ហ្វេសប៊ុកលោក ឈុំ សុជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានឲ្យដឹងថានៅព្រឹកនេះរដ្ឋាភិបាលបានប្រកាសផ្ទេរតំណែងស្ដីទី នៃអគ្គមេបញ្ជាការកងទ័ព សេនាធិការចម្រុះ និង ​មេបញ្ជាការកងទ័ពឲ្យលោក សៅ សុខា និង លោក ហ៊ុនម៉ាណែត​ជាផ្លូវការហើយ ។

បើតាមលោក ឈុំ សុជាតិបានឲ្យដឹងថាការប្រកាសផ្ទេរតំណែងស្តីទីនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែ មិថុនា នេះ​នៅ​ទីស្ដីការក្រសួង ក្រោមអធិបតីភាពរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

រដ្ឋាភិបាលបានប្រកាសផ្ទេរតំណែងអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ ឲ្យទៅលោក សៅ សុខា អគ្គ​មេបញ្ជាការរង នៃខ.ភ.មទៅលោកហ៊ុន ម៉ាណែត។  ក្នុងពិធីព្រឹកនេះក៏បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ទទួលតំណែងពីរទៀត  គឺ ជា​នាយ​សេនា​ធិការចម្រុះស្តីទី នៃខ.ភ.ម និងមេបញ្ជាការស្តីទី នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ។

បើតាមលោក ឈុំ សុជាតិ បានឲ្យដឹងថាការផ្ទេរតំណែងស្ដីទីទាំងនោះ គឺជាការផ្ទេរការទទួលខុសត្រូវបណ្ដោះអាសន្ន ក្នុងពេលដែលលោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃខ.ភ.ម លោក គន់ គីម នាយសេនាធិការចម្រុះ នៃខ.ភ.ម និង លោក មាស សុភា មេបញ្ជាការកងទ័ពជើងគោក ជាប់ភារកិច្ចកឈរឈ្មោះជាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោត​ជាតិ​ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ