ព្រឹទ្ធសភាបានប្រកាសថា មុខតំណែងទាំងអស់របស់ទីប្រឹក្សានៅអគ្គលេខាធិការដ្ឋាននិងនៅអគ្គលេខាធិការត្រូវបានបញ្ចប់ទាំងអស់តាំងពីខែមេសា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ទីប្រឹក្សាទាំងអស់នៃអគ្គលេខាធិការដ្ឋាន និងអគ្គលេខាធិការព្រឹទ្ធសភា ត្រូវបានបញ្ចប់ពីមុខតំណែងជាស្ថាពរ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យរបស់ព្រឹទ្ធសភាលោក ម៊ម ប៊ុននាង បានប្រាប់វីអូឌីថា មូលហេតុដែលលែងមានទីប្រឹក្សាតទៅទៀត គឺដោយសារតែទីប្រឹក្សាទាំងនោះចប់អាណត្តិដែលមានរយៈពេល៦ឆ្នាំរបស់ព្រឹទ្ធសភា ហើយព្រឹទ្ធសភាក៏មិនទាន់មានការតែងតាំងទីប្រឹក្សាថ្មីនីតិកាលទី៤នៅឡើយទេ។