សាលារាធានីត្រៀមកម្លាំងជាង៤ ៦០០នាក់សម្រាប់ថ្ងៃបោះឆ្នោត

ថ្ងៃទី ២៥ កក្កដា ២០១៨ លោក ឃួង ស្រេង និង​ លោក ជួន សុវណ្ណ បានចុះពិនិត្យកងកម្លាំងនគរបាលនៅពហុកីឡាដ្ឋានជាតិអូឡាំពិក សម្រាប់រក្សាសន្តិសុខថ្ងៃបោះឆ្នោតខាងមុខ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)

សាលារាជធានីភ្នំពេញត្រៀមកម្លាំងការពារសន្តិសុខជាង៤ ៦០០នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។​

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ លោក ឃួង ស្រេង និង​ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី បានចុះពិនិត្យកងកម្លាំងនគរបាលនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅព្រឹកនេះ ដើម្បីត្រៀមការការពារសន្ដិសុខ សម្រាប់ដំណើរការបោះឆ្នោតក្នុងអណត្តិទី៦។ យោងតាមហ្វេសបុកផេក (Facebook Page)​ របស់រដ្ឋបាលរាជធានីភ្នំពេញ។​

ប្រភពដដែលឲ្យដឹងថា កងកម្លាំងនគរបាលជាតិចំនួន ៤ ​៦២៥នាក់ នឹងដាក់ប្រចាំការនៅតាមគោលដៅ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខសុវត្ថិភាពដល់ប្រជាពលដ្ឋ ឥស្សរជននយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ