សាលារាជធានីផ្អាកសេវាដឹកជញ្ជូនសាធារណៈរថយន្ដក្រុងថ្ងៃបោះឆ្នោត

ការធ្វើចរាចរណ៍ តាមដងវិថី ដោយមធ្យោបាយធ្វើដំណើរផ្សេងៗគ្នា

សាលារាជធានីភ្នំពេញ ប្រកាសផ្អាកការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈចំនួនមួយថ្ងៃនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីទុកពេលឲ្យបុគ្គលិកស្ថាប័ននេះបានទៅបោះឆ្នោត។​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី២៤ ខែកក្កដា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកសេវាដឹកជញ្ជូនសាធារណៈរថយន្ដក្រុង ចំនួន០១ ថ្ងៃ គឺថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ហើយនឹងដាក់ដំណើរការឡើងវិញនៅថ្ងៃទី ៣០ ខែកក្កដា។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានអះអាងថា ការផ្អាក​នេះដើម្បីឲ្យបុគ្គលិកនៅស្ថាប័នដឹកជញ្ជូននេះ បានទៅបោះឆ្នោត​។​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ