សហរដ្ឋអាមេរិកប្រកាស មិនបញ្ជូនអ្នកសង្កេតការណ៏មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា

ស្ថានទូតអាមេរិក

រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនបញ្ចូនអ្នកសង្កេតការណ៍ណាម្នាក់មកឃ្លាំមើលការបោះឆ្នោតជាតិ​​​២០១៨ នៅកម្ពុជានោះទេ ដោយសារស្ថានភាពនយោបាយនៅកម្ពុជា។

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនបញ្ជូនភ្ញៀវឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីចូលរួមសង្កេតការបោះឆ្នោតជាតិ នៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា​​​ ឆ្នាំ២០១៨នោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ការសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ គឺស្របតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា​​​ ឆ្នាំ២០១៧ ដែលបានសម្តែងកង្វល់យ៉ាងជ្រាលជ្រៅចំពោះការវិវត្តផ្នែកនយោបាយនៅប្រទេសកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទការទទួលចុះឈ្មោះអ្នកសង្កេតការណ៍​​​ជាតិនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដោយទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត ៨០ ០០០ នាក់ ប៉ុន្តែអង្គការឃ្លាំមើលបោះឆ្នោតមួយចំនួនមិនបានចុះឈ្មោះនោះទេ។

គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកសង្កេតការណ៍អន្តរជាតិជាង ២០០នាក់ ក្នុងនោះក៏មានអ្នកសង្កេតការណ៍មកពីប្រទេសចិនផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ