អតីតសមាជិក​បក្សប្រឆាំង៥នាក់ត្រូវពិន័យម្នាក់១០លានរៀលព្រោះ​ធ្វើយុទ្ធនាការម្រាមដៃស្អាត

អតីតសមាជិកបក្សប្រឆាំង លោក ជា ជីវ (រូបភាព៖ ហ្វេសប៊ុក Chea Chiv)

អតីតសមាជិកគណបក្សសង្រ្គោះជាតិ៥នាក់ត្រូវបានពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១០លានរៀល ដោយសារតែពួកគេ​ធ្វើយុទ្ធនាការម្រាមដៃស្អាត។​

លោក វន ពន ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តនេះ បានសម្រេចធ្វើការផាកពិន័យជាទឹក​ប្រាក់ទៅលើអតីតសមាជិកបក្សប្រឆាំងទាំង៥នាក់ យោងតាមមាត្រា ១៤២ ជំពូកទី១០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។  លោកបន្តថាចំពោះករណីដែលអតីតសមាជិកបក្ស​ប្រឆាំងទាំង៥នាក់មិនសុខចិត្ត ពួកគេអាចដាក់ពាក្យតវ៉ាបាននៅអំឡុង​រយៈពេល​០៣ថ្ងៃ។

អតីតសមាជិកបក្សប្រឆាំងទាំង៥នាក់នោះ រួមមាន៖ លោក ជា ជីវ, លោក ថោង សារឿន, លោក ម៉ាង ឈុន, លោក ពៅ តាំង និងលោក គ្រុយ គឹមសាំង។

គួរបញ្ជាក់ផងដែរ មន្ត្រីបក្សអំណាចបានប្តឹងទៅ គ.ជ.ប ក្រោយពេលដែលអតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តបាត់ដំបង​បានបង្ហោះតាម​បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយពាក់ព័ន្ធនឹងម្រាមដៃស្អាត កាលពីថ្ងៃសុក្រសប្តាហ៍មុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ