នគរបាលជាតិចុះ MOU ជាមួយក្រុមហ៊ុនចិនដើម្បីទប់ស្កាត់អគ្គីភ័យ

អគ្គស្នងការនគរបាលជាតិ ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនចិន ដើម្បីផ្តល់សិទ្ធឲ្យក្រុមហ៊ុន បំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ តាមអគារខ្ពស់ៗ ថ្ងៃទី 26 កក្កដា 2018 (រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ)

អគ្គស្នងការនគរបាលជាតិ នៅព្រឹកម្សិលមិញបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនចិន ដើម្បីផ្តល់សិទ្ធឲ្យក្រុមហ៊ុន បំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ តាមអគារខ្ពស់ៗ។

យោងតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា លោក សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានចុះ MOU ជាមួយ ​​​លោក ស៊ី ស៊ីជុង អគ្គនាយកក្រុមហ៊ុន ហេង អានស៊ូត្រេតឌីង នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

ប្រភពដដែលបានឲ្យដឹងថា ការចុះហត្ថលេខានេះក្នុងគោលបំណងបំពាក់ឧបករណ៍ ពន្លត់អគ្គីភ័យ នៅតាមអង្គភាព ស្ថាប័ន ជាពិសេសនៅតាមអគារខ្ពស់ៗ ដើម្បីទប់ស្កាត់ និងបង្ការអគ្គីភ័យឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយអគ្គស្នងការដ្ឋាននគរបាលជាតិមានភារកិច្ចត្រួតពិនិត្យការបំពាក់ប្រព័ន្ធការពារ និងពន្លត់អគ្គីភ័យ នៅតាមគោលដៅសំណង់ដែលបានបំពាក់រួចហើយ និង ក្រុមហ៊ុនចិនជាអ្នកទទួលខុសត្រូវផ្ទាល់។

ក្រុមហ៊ុនចិនមួយនេះក៏បានសន្យាថានឹងជួយបណ្ដុះបណ្ដាលគ្រូបង្គោល និងផ្ដល់សម្ភារៈជាច្រើនទៀត ដែលជំនួយដល់សេវាពន្លត់អគ្គីភ័យរបស់នគរបាលជាតិ។

តាមរបាយការណ៍ក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងឆ្នាំ២០១៧ អគ្គីភ័យបានកើតឡើង​​​ចំនួន៥១៤លើកនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្ស២២នាក់ និងបណ្តាលឲ្យរបួស​​​មនុស្ស១២៨នាក់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ