គ.ជ.ប រំលឹកដល់គណបក្សនយោបាយ​ត្រូវរក្សាភាពស្ងប់ស្ងាត់​នៅថ្ងៃ«ស» និងថ្ងៃបោះឆ្នោត

គណៈកម្មការធិការ​ជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ​ត្រូវបញ្ឈប់​ការឃោសក្នុងរយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។

យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប បានឲ្យដឹងថា គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់បណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីម៉ោង ១២:០០ យប់ ថ្ងៃទី២៧ រហូតដល់ ម៉ោង ១២:០០ យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចូលរួមគោរពច្បាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បទបញ្ជា និងនីតិវិធី រួមទាំងក្រមសីលធម៌ផងដែរ។

ប្រភពដដែលបន្ថែមថា​​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងទទួលខុសត្រូវការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងដំណាក់កាលនេះ ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុកម្មទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត រារាំងមិនអោយប្រជាពលរដ្ឋមិនអោយទៅបោះឆ្នោត ធ្វើអោយមានការភាន់ច្រឡំ នាំអោយបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនអោយដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។

គ.ជ.ប ក៏បានព្រមាន​ថា​នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដរបស់ គ.ជ.ប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ