គ.ជ.ប អះអាងថា អ្នកទៅបោះឆ្នោតមានចន្លោះ៥០ទៅ៦០%

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា អ្នកទៅបោះឆ្នោតនៅទូទាំងប្រទេសមានប្រមាណពីរ៥០ទៅ៦០% គិតត្រឹមម៉ោង១១ព្រឹក។​

អ្នកនាំពាក្យគ. ជ. ប លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា របាយការណ៍ដែលលោកទទួលបានពីក្រុមការងារនៅតាមបណ្តាខេត្តគឺប្រជាពលរដ្ឋបានទៅបោះឆ្នោតមានពី៥០ទៅ៦០%។​ លោកបញ្ជាក់ថា ក្នុងនោះខេត្តដែលពលរដ្ឋទៅបោះឆ្នោតច្រើនជាងគេគឺ ខេត្តកែប មានចំនួន​៧០,៧៣% ខេត្តមណ្ឌលគិរី មាន៧០%និងខេត្តបាត់ដំបង៥៨%។

ការបោះឆ្នោតចាប់ផ្តើមពីម៉ោង​៧ព្រឹក រហូតដល់ម៉ោង៣រសៀលថ្ងៃទី២៩ខែកក្កដានេះ។ ចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅអាណត្តិនេះមានចំនួន​ជាង៨លាននាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ