ពលរដ្ឋ​​ចេញទៅបោះឆ្នោតអាណត្តិនេះច្រើនជាងអាណត្តិទី៥

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍នៃការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋ​កម្ពុជាចំនួន៨០,៤៩ភាគរយ បាន​នាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួននៅថ្ងៃនេះ បើប្រៀបធៀបទៅនឹងអាណត្តិទី៥កើនឡើង១០ភាគរយ។​

ក្នុងសន្និសិទកាសែតដែល​រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនារសៀលម៉ោង៤នេះ​ ​ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថា ប្រជាជនកម្ពុជា​ចំនួន ៦ ៧៤៤,៨៩៣ នាក់បានចេញទៅបោះឆ្នោត​​​​ ។​

ការបោះឆ្នោតបាន​ចាប់ផ្ដើមនាថ្ងៃអាទិត្យនេះនៅម៉ោង៧ព្រឹកហើយបញ្ចប់នៅម៉ាង៣រសៀល។ប្រជាពលរដ្ឋកម្ពុជាដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៅអាណត្តិនេះមានចំនួន​៨៣៨១២១៧លាននាក់។​ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពី អាណត្តិទី៥កន្លងទៅ អ្នកបាន​ទៅបោះឆ្នោតមានតែ​៦៩,៦១​ ភាគរយប៉ុណ្ណោះ៕​

លទ្ធផលបណ្ដោះអាសន្នចំនួនអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ