គ.ជ.ប ថាការប្រកាសលទ្ធផល​ត្រូវប្រើ​ពេលដល់ទៅ៦ម៉ោង​ព្រោះ​​មូលហេតុ២យ៉ាង

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍នៃការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាការប្រកាសលទ្ធផលបោះឆ្នោតបឋមត្រូវប្រើពេល​រហូតដល់​៦ម៉ោងដោយសារតែ​ហេតុផលពីរយ៉ាង​។

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បាន​ប្រាប់វី.អូ.ឌីនៅល្ងាចនេះថា​ ​ការប្រកាសលទ្ធផល​បោះឆ្នោតបឋមត្រូវចំណាយពេល​យូរ​ដោយសារតែ​សន្លឹកឆ្នោតគឺត្រូវបានរាប់ដោយដៃ​​ និង​មួយទៀត​ដោយសារតែអ៊ីនធឺណិត។

បញ្ហាសំខាន់គឺស្គែនផ្ញើមក។ ការស្គែន​កន្លែងខ្លះអ៊ីនធឺណិតអត់មាន។​ […]សំខាន់គឺអ៊ីនធឺណិតទេ តែអ៊ីនធឺណិតស្រួលគឺរុញមកលឿន(លទ្ធផលបោះឆ្នោត)មកតែម្ដង

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែល​ចេញផ្សាយថ្ងៃនេះ បានឲ្យដឹងថា​ការផ្សាយលទ្ធផល​បឋម​នៃការបោះឆ្នោត​ត្រូវធ្វើឡើងចាប់ពីម៉ោង៧យប់ដល់ម៉ោង១រំលងអធ្រាតតាម​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា​ទូរទស្សន៍និងវិទ្យុ​ជាតិ ទូរទស្សន៍ វិទ្យុអនឡាញ គេហទំព័រ និង ទំព័រហ្វេសប៊ុករបស់គ.ជ.ប៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ