សមត្ថកិច្ច​នៅតែបន្តឃុំខ្លួនអនុប្រធានការិយាល័យបោះឆ្នោតដែល​លួចផ្ទេរទឹកខ្មៅ

ទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ប្រើក្នុងការបោះឆ្នោតខាងមុខ

ស្រ្តីម្នាក់​ជា​អនុប្រធានការិយាល័យបោះឆ្នោត​មួយ​ក្នុងរាជធានីភ្នំពេញ​នៅតែត្រូវ​សមត្ថកិច្ច​បន្តឃុំខ្លួនដដែល​ដោយសារតែគាត់​បាន​លួចផ្ទេរទឹកខ្មៅជ្រលក់ដៃ។​

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់វីអូឌីនៅថ្ងៃនេះ​ថា បច្ចុប្បនសមត្ថកិច្ច​កំពុងឃុំខ្លួនស្រ្តីនោះ នៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងស្វែងរកអ្នកបញ្ជាពីក្រោយខ្នង រួចបន្តតាមនីតិ    វិធី។

កាលពីម្សិលមិញនេះ ស្រ្តីម្នាក់ឈ្មោះ ជា សុធារី ជាអនុប្រធាកការិយាល័យបោះឆ្នោតលេខ​១៤០១ នៅសាលាបឋមសិក្សាត្រពាំងក្រសាំង ស្ថិតនៅភូមិត្រពាំងអណ្តូង ត្រូវបាន​ឃាត់ខ្លួនពីបទលួចចាក់ផ្ទេរទឹកថ្នាំជ្រលក់ដៃសម្រាប់បោះឆ្នោតទៅដបតូច កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។

ចំណែកឯករណីយុវជន៤នាក់នៅខេត្តព្រះវិហារដែលបានចាប់ខ្លួនពីបទយកគ្រាប់បែកចូលក្នុងការិយាល័យ លោកគៀត ច័ន្ទថារិទ្ធថា​គឺជា​រឿងយល់ច្រលំដោយសារតែពេល​យប់ងងឹត ហើយ​គ្រាប់បែកដែលគេសង្ស័យនោះគឺជាដែកកេសដែលមានរូបរាងជាគ្រប់បែក។ មកទល់ពេលនេះ យុវជន៤នាក់​នោះ ត្រូវបាន​នគរបាលធ្វើកំណត់ហេតុ ​និងអប់រំ រួចដោះលែងទៅផ្ទះរៀងខ្លួនវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ