គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃ «ស» និងថ្ងៃបោះឆ្នោតស្លាប់៩នាក់ និងរបួស២៦នាក់

ហេតុការណ៍បុក​បង្កាន់ដៃស្ពាន កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ខាងលិច​ស្ពាន​ទឹកថ្លា​ ស្ថិត​ក្នុងភូមិ​.​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

ទិន្នន័យនៃគ្រោះថ្នាក់ចរាចរណ៍បានឲ្យដឹង មានមនុស្សស្លាប់៩នាក់ និងរបួស២៦នាក់ កាលពីថ្ងៃទី២៨ និង២៩ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន​គឺ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសមានចំនួន ១០លើក (យប់៥លើក) ដែលបណ្តាលឲ្យមានមនុស្សស្លាប់៥នាក់ របួសធ្ងន់៦នាក់ របួសស្រាល៣នាក់ ក្នុងនោះមិនបានពាក់មួកពេលគ្រោះថ្នាក់ចរាចរណ៍ ១១នាក់។

បើប្រៀបធៀបនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គឺមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសមានចំនួន ១១លើក (យប់៥លើក) ដែលបណ្តាលឲ្យមានមនុស្សស្លាប់៤នាក់ របួសធ្ងន់១៣នាក់ របួសស្រាល៤នាក់ ក្នុងនោះមិនបានពាក់មួកពេល​គ្រោះថ្នាក់ចរាចរណ៍ ១៣នាក់។

ទិន្នន័យដដែលបានឲ្យដឹង មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺបណ្តាលមកពីការបើកបរហួសល្បឿន, ការមិនគោរពសិទ្ធ, ការមិនប្រកាន់ស្តាំ, ការប្រជែងគ្នា និង ងងុយដេក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ