តុលាការកំពូលនឹងបើកសវនាការរឿងលោក កឹម សុខា ថ្ងៃទី២២ ខែសីហា

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

តុលាការកំពូលនឹងបើកសវនាការ សំណុំរឿងនៅក្រៅឃុំជុំទី២ របស់លោក កឹម សុខាម្តងទៀតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក។​ នេះបើយោងតាមមេធាវីម្នាក់ដែលការពារក្តីឲ្យលោក កឹម សុខា។

មេធាវីម្នាក់ដែលការពារក្តីឲ្យលោក កឹម សុខា គឺលោក ចាន់ ចេន បានប្រាប់វីអូឌីថា លោកពុំទាន់បានទទួលលិខិតអញ្ជើញដោយ​ផ្ទាល់ដៃនោះទេ ប៉ុន្តែ លោក​បានទទួលព័ត៌មាននេះពីខាងមន្ត្រី​តុលាការកំពូលថា នឹងបើកសវនាការ សំណុំរឿងសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូន​ទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា “ក្បត់ជាតិ” ជុំវិញវីដេអូឃ្លីប ដែលលោក​ថ្លែងនៅអូស្រ្តាលី កាលពីឆ្នាំ២០១៣។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ