អង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យបណ្តឹង៤២ក្នុងខែកក្កដា

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញរបាយការណ៍ថា ក្នុងខែកក្កដាស្ថាប័ននេះទទួលបានពាក្យបណ្តឹងចំនួន​៤២ ដែលក្នុងនោះ១៩គឺធ្វើឡើងដោយដោយអនាមិកឬ មិនបង្ហាញអត្តសញ្ញាណ។​

ក្នុងសេចក្តីប្រកាសពីលទ្ធផលប្រជុំ​របស់អង្គភាពប្រឆាំងអំពើពុករលួយចេញផ្សាយនៅថ្ងៃទី៣១ខែកក្កដា បានឲ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹងចំនួន​៤២ ក្នុងខែកក្កដា ស្ថាប័ននេះ ក៏បានទាក់ទងទៅកាន់ក្រសួង ស្ថាប័ន និងបុគ្គល ពាក់ព័ន្ធឲ្យធ្វើសេចក្តីបំភ្លឺបានចំនួន​១៨ករណី។​

នៅក្នុងខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយក៏បានទទួលបានការប្រកាសទ្រព្យសម្បត្តិចំនួន២០៧នាក់ ក្នុងចំណោមអ្នកទទួលបានការតែងតាំងថ្មីចំនួន១៩១នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ