គណបក្សមួយប្រកាសមិនទទួលស្គាល់​លទ្ធផលបោះឆ្នោត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណបក្សរស្មីខេមរាប្រកាស​មិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះទេ។

យោងតាមលិខិតជូនដំណឹង​របស់គណបក្សរស្មីខេមរាចេញកាលពីថ្ងៃទី៣១​កក្កដា​ដាក់​ជូន​ស្ថានទូតនានាប្រចាំកម្ពុជា​ គណបក្សនេះ​ថាខ្លួនមិន​​ទទួលស្គាល់លទ្ធផល​បោះឆ្នោតជាដាច់ខាតដោយសារ​តែ​ការបោះឆ្នោតកាលពី​ថ្ងៃទី២៩កក្កដាកន្លងទៅ​មិន​បានប្រព្រឹត្តិទៅដោយសេរី ត្រឹម​ត្រួវ និង​យុត្តិធម៌។

គណបក្សរស្មីខេមរាជាគណបក្សមួយក្នុងចំណោមគណបក្ស១៩ផ្សេងទៀតដែល​បាន​ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមកនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ