ផ្ទុះមីននៅជើងភ្នំដងរែក​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

គ្រាប់មីន

បុរសម្នាក់ ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យភ្លាមៗក្រោយរងគ្រោះដោយសារផ្ទុះ​គ្រាប់មីននៅខេត្តបន្ទាយមានជ័យ។

ករណីផ្ទុះគ្រាប់មីននេះ កើតឡើងកាលពីម្សិលមិញនេះ នៅត្រង់ចំណុចជើងភ្នំដងរែកស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បុរសរងគ្រោះខាងលើ​ មានឈ្មោះ អឿន នី ភេទ ប្រុស អាយុ២០ឆ្នាំ​ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងហេតុការណ៍អកុសលនេះ​ បណ្ដាលឲ្យបុរសរងគ្រោះរបួសដាច់ជើងឆ្វេង និងជើងស្ដាំរបួសដាច់រហែកធ្ងន់ធ្ងរ។

របាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន​មានករណីផ្ទុះគ្រាប់មីន បង្ហាញថាកាលពីឆ្នាំ២០១៧ មានមនុស្ស៥៨ នាក់ បានរងគ្រោះថ្នាក់ដោយសារមីន​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ