លោក ហ៊ុន សែន ប្រកាសពីការមិនយកកម្រៃលើសេវាដឹកជញ្ជូនសាធារណៈចំនួន២

ថ្ងៃ១ ខែសីហា ឆ្នាំ២០១៨ ការសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក ហ៊ុន សែន សន្យាមិនយកថ្លៃសេវាចំពោះនាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈ និងសេវារថភ្លើងភ្នំពេញ-ប៉ោយប៉ែត ប៉ោយប៉ែត-ភ្នំពេញ។

យោងតាមហ្វេសប៊ុកផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈព្រែកព្នៅ ភ្នំពេញ-តាខ្មៅ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញដោយមានការចូលរួមជាអធិបតីភាពពីលោកហ៊ុន សែន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈជាផ្លូវការកាលពីម្សិលមិញនេះ លោក ហ៊ុន សែន បានសន្យាថានឹងផ្ដល់ជូននូវសេវាដឹកជញ្ជូនសាធារណៈចំនួន២ដោយឥតគិតថ្លៃ ពោលគឺសេវានាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈ និងសេវារថភ្លើងងភ្នំពេញ-ប៉ោយប៉ែត ប៉ោយប៉ែត-ភ្នំពេញ រហូតដល់បំណាច់ឆ្នាំ២០១៨។

បច្ចុប្បន្ននេះនាវាដឹកជញ្ជូនសាធារណៈមានចំនួន៤ ហើយមាន៦ស្ថានីយរួមមាន ព្រែកព្នៅ ឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ។ ការដាក់ដំណើរការឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នរបស់នាវាដឹកជញ្ជូនសាធារណៈគិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ មានអ្នកប្រើប្រាស់សេវាចំនួន ៣០ ៦៤៧នាក់ គិតជាមធ្យម ២០០នាក់ក្នុង១ថ្ងៃ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ