​ស៊ុយអែត​ផ្តល់​ថវិកា​ជាង២លានដុល្លារ​គាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាលវិស័យ​​​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា

ចុង​ភៅ​ម្នាក់​រៀបចំ​តុប​តែង​ម្ហូប​អាហារ​នៅ​លើ​ចានអំឡុង​ពិធី​តាំង​ពិព័ណ៌​ម្ហូប​អាហារ។រូបភាព៖ ហ្វេសប៊ុក Embassy of Sweden in Phnom Penh

ប្រទេស​ស៊ុយ​អែត​បាន​ចុះ​ហត្ថលេខា​ផ្តល់ជំនួយ​គាំទ្រ​ជាង​២លាន​ដុល្លារ ដើម្បី​បណ្តុះបណ្តាល​យុវជន​កម្ពុជា​លើ​មុខ​វិជ្ជាម្ហូប​អាហារ​ និង​បដិសណ្ឋារកិច្ច​។

យោង​តាមទំព័រ​​ហ្វេស​បុក​របស់​ស្ថាន​ទូតស៊ុយ​អែត​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិល​មិញ​ ឲ្យ​ដឹងថា​ទឹក​ប្រាក់​ប្រមាណ​២លាន​ដុល្លារ​នេះ​នឹង​ផ្តល់​ទៅ​កាន់​វិទ្យា​ស្ថាន​ម្ហូប​អាហារ​កម្ពុជា ​សម្រាប់​គម្រោង​រយៈពេល៣​ឆ្នាំ ដើម្បី​​ផ្តល់ឲ្យវិស័យបដិសណ្ឋារកិច្ចនៅ​កម្ពុជា​មាន​នូវធនធាន​មនុស្ស​ប្រកបដោយជំនាញ និងការបណ្តុះបណ្តាលត្រឹមត្រូវ តាមរយ:កម្មវិធីសិក្សាស្តង់ដារ និង​ប្រកប​ដោយការច្នៃប្រឌិត។

តម្រូវការធនធានមនុស្សដែលមានជំនាញ ផ្នែកចម្អិនម្ហូបអាហារ និងបដិ​សណ្ឋារ​កិច្ច​ កំពុង​តែ​កើនឡើង ខណៈ វិស័យ​ទេស​ចរណ៍​នៅកម្ពុជាកំពុង​ហក់​ឡើងនៅក្នុងឆ្នាំ២០១៧ ហើយការ​អភិវឌ្ឍ​ថ្មីៗ​នៅ​ក្នុង​វិស័យ​សណ្ឋាគារ កំពុងតែ​ដំណើរការ​ផងដែរ​នៅក្នុង​ឆ្នាំ២០១៨នេះ៕

ស្ថានទូតស៊ុយអែត បានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយ ថវិកាគាំទ្រដល់ វិទ្យាស្ថានម្ហូបអាហារកម្ពុជា សម្រាប់ការ បណ្តុះបណ្តាលយុវជនលើមុខវិជ្ជាចំអិនម្ហូបអាហារ និងលើក កម្ពស់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ថ្ងៃទី​០១ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Embassy of Sweden in Phnom Penh)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ