រថយន្ដពន្លត់អគ្គីភ័យជាង៨០គ្រឿងដែលបញ្ជាទិញពីចិនបានមកដល់កម្ពុជា

រថយន្តពន្លត់អគ្គិភ័យ (រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ អគ្គស្នងការនគរបាលជាតិ)

រថយន្ដពន្លត់អគ្គីភ័យចំនួន៨៧គ្រឿង ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិនបានមកដល់កម្ពុជាហើយ​ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីម្សិញមិញរថយន្ដពន្លត់អគ្គីភ័យចំនួន៨៧គ្រឿង បានមកដល់ខេត្តព្រះសីហនុហើយ។ តាមប្រភពដដែល​ រថយន្ដទាំងអស់នោះ​គ្រោងនឹងប្រគល់ដល់ស្នងការដ្ឋាននគរបាលខេត្ត និងស្រុកមួយចំនួនដែលពុំ​មានរថយន្ដពន្លត់អគ្គីភ័យ។

កម្ពុជាបានបញ្ជាទិញរថយន្ដពន្លត់អគ្គីភ័យចំនួន២០០គ្រឿងពីប្រទេសចិន ក្នុងនោះ ១១៣គ្រឿងបានបញ្ជូនមកកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨នេះទើបបង្រ្គប់បានចំនួន២០០គ្រឿង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ