អង្គភាពប្រឆាំងអំពើពុករលួយថាមិនអាចបើកការស៊ើបអង្កេតលើប្រធានអង្គការអាដហុក

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីកន្លងទៅ​

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា​ (ACU)  ប្រកាសថាខ្លួនមិនអាច​បើកការស៊ើបអង្កេតប្រធានអង្គការ​អាដហុកទេ ព្រោះ​ករណីនេះមិនមែនជាអំពើពុករលួយ។

យោងតាមការចុះផ្សាយក្នុងទំព័រ​ហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ ឆ្លើយតបទៅអ្នកសារព័ត៌មានកាលពីម្សិលមិញថា ករណីរបស់លោក ធន់ សារាយ មិនមែនជាករណីពុករលួយទេ ព្រោះគាត់មិនបានសូកអ្នកណា ឬទារប្រាក់អ្វីឡើយ។  ប្រភពដដែលលើកឡើងបន្តថា​ បើ​លោក ធន់​ សារាយ និងភរិយាមិនបានបង់ពន្ធជូនរដ្ឋមែន​ វាជាបទល្មើសស្ថិតក្នុងសមត្ថកិច្ចអគ្គនាយកដ្ឋានពន្ធដារ។

តាម​ការចុះផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយដដែលនេះ​ លោក ធន់​ សារាយ និងភរិយាពិតជាបានជួលផ្ទះរបស់ខ្លួនឲ្យទៅអង្គការរបស់ខ្លូនមែន ហើយបានបង់ពន្ធកាត់ទុកគ្រប់ចំនួន ដោយយោងតាមប្រព័ន្ធកុំ​ព្យូទ័រថ្ងៃទី ១ ខែមករា ឆ្នាំ២០១៦មក។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា​ (ACU) បានចេញផ្សាយថា ស្ថាប័ននេះបានទទួលពាក្យបណ្តឹងមួយ​ ដោយចោទប្រកាន់ប្រធានសមាគមអាដហុក និងភរិយាថា គេចវេសមិនព្រមបង់ពន្ធថ្លៃឈ្នួលផ្ទះជូនរដ្ឋ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ