ប្រធានសមាគមអាដហុកបារម្ភបញ្ហានយោបាយធ្វើឲ្យខាតប្រយោជន៍ជាតិ

លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក

ប្រធានសមាគម អាដហុក បានសម្ដែងការព្រួយបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជាជុំវិញ​ការដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​ ដោយ​ជំ​​រុញ​ឲ្យភាគីរដ្ឋាភិបាល និងអតីតបក្សប្រឆាំង​បន្ធូបន្ថយសម្ពាធនយោបាយ​ជៀសវាងការខាតបង់​ប្រយោជន៍ជាតិ​។

ប្រធានសមាគម អាដហុក លោក ធន សារ៉ាយបានលើកឡើងបែបនេះនៅក្នុងវីដេអូខ្លីបមួយ​ដែលផ្សាយនៅ​លើ​ទំ​ព័រហ្វេសប៊ុករបស់សមាគម អាដហុក កាលពីម្សិលមិញ ដោយលោកលើកឡើង​ពីបញ្ហា​ជុំវិញដំណើរការបោះឆ្នោត​ជ្រើសតាំងសមាជិក​ភាកម្ពុជាកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

លោក ធន សារ៉ាយ បានលើកឡើងថាក្រោយការបោះឆ្នោតជាតិរួចអាចបញ្ជាក់ឃើញថា ពលរដ្ឋមាន​ភាពចាស់​ទុំក្នុង​ការប្រើ​សិទ្ធិនយោបាយ ដូចជាការធ្វើពហិការមិនទៅបោះឆ្នោត ការតវ៉ាប្រឆាំងការបោះឆ្នោត នៅតាម​ប្រ​ទេស​​នានា ដោយឡែកភាគរយដែលពលរដ្ឋខ្លះបានទៅបោះឆ្នោតនោះ ក៏មិនបង្ហាញពីឆន្ទៈពិត និង បញ្ជាក់​ថាជា​ការបោះ​ឆ្នោតដោយត្រឹមត្រូវ និង​យុត្តិធម៌នោះទេ។

លោក ធន សារ៉ាយបានលើកឡើងបន្ថែមថាការបោះឆ្នោតនេះ​បានធ្វើឲ្យប្រទេសកម្ពុជាក្លាយជា​ប្រទេសដែល​កាន់​លទ្ធិ​​ប្រធិបតេយ្យ​ចម្លែកខុសគេលើសកលលោក ដោយសារមាន​តែ​បក្សកាន់អំណាចមួយ​ក្ដោបអាសនៈ​ទាំង​អស់​នៅក្នុងរដ្ឋសភា។

លោក ធន សារ៉ាយ បន្ថែមថាមានតែ​អតីតបក្សសង្គ្រោះ​ជាតិ​នោះទេ ដែលជា​ដៃ​គូប្រគួរប្រ​ជែងពិតប្រាកដរបស់​គណបក្ស​កាន់អំណាច ដែលមានចលនា​គាំទ្រច្រើន​ប្រ​ហាក់​ប្រហែលគ្នា ដូច្នេះដើម្បីតម្កល់ប្រយោជន៍ជាតិជាធំ ជៀសផុតពីការដាក់ទណ្ឌកម្មនានា ពីអន្តរជាតិលោកថា  មានតែភាគីគណបក្សនយោបាយធំៗទាំង២ គួរកាត់បន្ថយការ​ប្រឈមមុខដាក់គ្នា ដោយដោះស្រាយនយោបាយ​តាមរយៈការធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ប្រកួតប្រជែងនយោបាយតាមរយៈការបោះឆ្នោតជៀសជាងការប្រើប្រាស់នូវប្រដាប់អាវុធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ