គ.ជ.ប ដោះស្រាយបណ្តឹងបានជាង៥០% ក្នុងចំណោមជាង២ពាន់បណ្តឹង

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹង ស្ថាប័ននេះបានដោះស្រាយបណ្តឹងបានជាង៥០%​រួចមកហើយ។​

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានឲ្យដឹងថា មកដល់ថ្ងៃនេះ ដោយសារតែផុតការកំណត់ដែលត្រូវទទួលពាក្យ​បណ្តឹងទៀត ដូចនេះបណ្តឹងទាំងអស់គឺមានចំនួន ២៥២៥  ដែលក្នុងនោះគឺបានដោះស្រាយជាង៥០% រួចមកហើយ។ លោកបន្ត​ថា ចំពោះ​បណ្តឹងដែលនៅសល់នឹងត្រូវដោះស្រាយឲ្យអស់មុនថ្ងៃទី១១ ខែសីហាខាងមុខនេះ។

បើតាមគម្រោង គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្នអំពីសម្លេងឆ្នោត សន្លឹកឆ្នោតបានការ និងមិនបានការនៅថ្ងៃទី១១ សីហាខាងមុខ ហើយបើសិនជាគ្មានបណ្តឹង លទ្ធផលផ្លូវការពីចំនួនអាសនៈសភាសម្រាប់និតីកាលថ្មីនឹងប្រកាសថ្ងៃទី១៥ សីហា​ខាងមុខនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ