ហ្វីលីពីនអបអរកម្ពុជាដែល​រៀបចំការបោះឆ្នោតដោយជោគជ័យ​

លោក ALAN PETER SCHRAMM CAYETANO រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន (រូបភាព៖ phnompenhpe.dfa.gov.ph)

ហ្វីលីពីន អបអរសាទរជាមួយ​កម្ពុជា​ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេសហ្វីលីពីន​ដែល​ចេញកាលពីម្សិលមិញនេះ ប្រទេសនេះលើកឡើងថាខ្លួនត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើការជិតស្និតជាមួយនឹងរដ្ឋាភិបាលដែលទើបតែជាប់ឆ្នោតនេះ ហើយក៏សាទរ​ជាមួយកម្ពុជាផងដែរដែល​រៀប​ចំការ​បោះឆ្នោត​មួយប្រកបដោយជោគជ័យ។

ហ្វីលីពីននៅតែប្តេជ្ញាធ្វើការ ជាមួយកម្ពុជាដើម្បី លើក កំពស់មិត្តភាព និង ពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី តំបន់ និង អន្តរជាតិ

រដ្ឋ​លេខាធិការក្រសួង​ការបរទេសហ្វីលីពីន​លោក Alan Peter S. Cayetano

តាមសេចក្តីប្រកាសព័ត៌មានដដែល ការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៩កក្កដា​ទៅ ហ្វីលីពីន មើលឃើញថា​បាន​ប្រព្រឹត្តទៅដោយរលូន ប្រកប ដោយសន្តិភាព និង គ្មានភាពហឹង្សាណាកើតឡើងឡើយ។

ក្រៅពីហ្វីលីពីន ប្រទេសមួយចំនួនទៀត​រួមមាន​ចិន ឡាវ និង វៀតណាម ក៏បាន​ប្រកាស​គាំទ្រការបោះឆ្នោត​នេះដែ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ